Warranty(KH)

គោរការណ៍វិសាលភាពនៃការធានា XIAOMI

វិសាលភាពនៃការធានានេះត្រូវអនុវត្តចំពោះផលិតផល Xiaomi។ ចំពោះការខូចទូរសព្ទដៃក្នុងការប្រើប្រាស់ធម្មតា និង​ក្រោមលក្ខខណ្ឌរបស់ក្រុមហ៊ុន Xiaomi ត្រូវបានផ្ដល់សេវាកម្មជួសជុលដោយឥតគិតថ្លៃក្នុងរយៈពេលនៃការធានា។

សំគាល់

រយៈពេលធានា

វិសាលភាពនៃការធានា

សេវាកម្មធានា

Hardware ផ្នែកសំខាន់នៃទូរស័ព្ទ​

18 ខែ

សេវាកម្ម និងគ្រឿងបន្លាស់

មកកាន់មជ្ឈមណ្ឌល

ឆ្នាំងសាក និងគ្រឿងបន្ថែមដែលមានក្នុងប្រអប់ផលិតផល

6 ខែ

សេវាកម្ម និងគ្រឿងបន្លាស់

មកកាន់មជ្ឈមណ្ឌល

ដែនកំណត់នៃការធានាមានចាប់ពីថ្ងៃដែលអតិថិជនបានទិញ​ផលិត​ផល


ការបញ្ជាក់បន្ថែម

1.     វិសាលភាពនៃការធានានេះត្រូវបានអនុវត្តន៍ក្នុងប្រទេសកម្ពុជាបុណ្ណោះ ហើយផលិតផលមិនមានសិទ្ធិទទួលបានសេវាធានាជាអន្តរជាតិណាមួយឡើយ។ ក្នុងវិសាលភាពពេញលេញបំផុតដែលត្រូវបានអនុញ្ញាតដោយច្បាប់ សេវាធានាអាចត្រូវបានអនុវត្តដោយ Xiaomi ឬ មជ្ឈមណ្ឌលសេវាកម្ម Xiaomi ដែលមានការអនុញ្ញាតប៉ុណ្ណោះ។

 

2.     Xiaomi អាចធ្វើតេស្ដលើផលិតផលរបស់អតិថិជនដើម្បីកំណត់ពីមូលហេតុដោយកំហុស/ធ្វើឱ្យខូច មុនពេលយកផលិលផលណាមួយមកជួសជុល អតិថិជនគួរតែបម្រុង​ទុក​ទិ​ន្ន​ន័យ ហើយលុបព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់នានា​ចេញពី​ផលិ​ត​​ផល។ Xiaomi មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់កម្មវិធី ទិន្នន័យ ឬឧបករណ៍ផ្ទុកទិន្នន័យណាមួយទេ។

 

3.     ពេលទាក់ទងទៅភ្នាក់ងារសេវាកម្ម Xiaomi សូមត្រៀមផ្ដល់ព័ត៌មានដូច​ខាង​ក្រោមនេះរួចជាស្រេច៖

 

4.     ការធានាចំពោះគ្រឿងបន្លាស់/ផលិតផលដែលបានជួសជុល នឹងបន្ត​បានការ​ធានាសម្រាប់រយៈពេលធានាដែលនៅសល់ឬ 30ថ្ងៃ​ រាប់ចាប់ពីថ្ងៃដែលបាន​បញ្ចប់​ការជួសជុល អាស្រ័យលើពេលវេលាណាយូរជាង។

 

5.     ការធានានេះនឹងបន្តទៀត ក្នុងករណីគេរកឃើញថា ផលិតផលនោះខូច​ក្រោ​យ​ពេលដំឡើងជំនាន់ OTA ដែលបញ្ចេញដោយ Xiaomi ជាផ្លូវការ (គ្មានការ​ខូចផ្នែក hardware)។

 

6.     ការធានានេះមិនធានារាប់បញ្ជូលករណីខាងក្រោមនេះទេ៖

 

7.     Xiaomi នឹងកំណត់ថា ផលិតផល "ស្ថិតក្រៅការធានា" យោងតាមស្ដង់ដារដែលរៀបរាប់ខាងលើរបស់ក្រុមហ៊ុន។ ការជួសជុលផលិតផលដែលស្ថិតក្រៅការធានា នឹងត្រូវបានគិតថ្លៃ​ដោយមជ្ឈមណ្ឌលសេវាកម្ម Xiaomi ហើយសេវាកម្មនីមួយៗនឹងត្រូវបា​ន​របញ្ជូលថ្លៃសេវាកម្ម។

ព័ត៌មានអំពីមជ្ឈមណ្ឌលសេវាកម្មដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន XIAOMI


ប្រទេស

ទីក្រុង

មជ្ឈមណ្ឌលសេវាកម្មដែលទទួលបានការអនុញ្ញាត

អាសយដ្ឋាន

ថ្ងៃធ្វើការ

ម៉ោងធ្វើការ

លេខទូរសព្ទ

ប្រទេសកម្ពុជា

ភ្នំ ពេញ

KH-GT-ESC- ភ្នំពេញ

ផ្ទះលេខ #49BE0 ផ្លូវ សុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌ័ ចំការមន រាជធានី ភ្នំពេញ

ថ្ងៃចន្ទដល់ថ្ងៃសុក្រ

9Am to 5:30Pm

081 47 68 65